Centers for Disease Control and Prevention (CDC)
Soutien au Laboratoire national de microbiologie à l'Institut national de santé publique au Cambodge
Le U.S. Centers for Disease Control and Prevention (CDC) assure un leadership technique et l'assistance directe au ministère cambodgien de la santé pour améliorer l'épidémiologie, la surveillance, le laboratoire, la recherche opérationnelle et la capacité de la main-d'œuvre. Grâce à des accords de coopération et l'assistance technique, le CDC renforce le système de laboratoire au sein du réseau de laboratoires du gouvernement. Afin de renforcer la capacité de l'Institut National de Santé Publique au Cambodge à fournir un diagnostic précis, fiable et à temps en tant que laboratoire national de la santé publique, à partir de 2008, et en complémentarité avec d'autres agences du gouvernement américain et des institutions internationales, le CDC a mené une série de travaux de rénovation de toutes les unités de laboratoire, y compris le laboratoire de microbiologie.
La mise à niveau de laboratoire comprenait l’approvisionnement d'équipements, des contrats de maintenance, des réactifs, des matériaux de contrôle de qualité, de l'inscription aux tests d'aptitude, et des formations. Le spécialiste de biologie moléculaire du CDC a fourni un soutien technique direct, et de une surveillance indirecte aux personnels de microbiologie qui sont maintenant capables de traiter des échantillons de routine de microbiologie de diagnostic clinique tels que des infections opportunistes liées au VIH, des identifications des bactéries responsables des infections respiratoires aiguës sévères (SARI), y compris le dépistage de AFB dans les cas adultes pour la surveillance de SARI et la détection bactériologique pendant les flambées. Pour améliorer la qualité, le laboratoire de microbiologie met en œuvre le renforcement de la gestion de laboratoire vers un programme de formation d'accréditation soutenu par la CDC, et participe au programme d'évaluation de la qualité soutenu par l'OMS.
En savoir plus sur le Centers for Disease Control and Prevention
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC)
ផ្តល់ការគាំទ្រដល់មន្ទីរពិសោធន៍មីក្រុបវិទ្យានៅវិទ្យាសា្ថនជាតិសុខភាពសាធារណៈនៃកម្ពុជា
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិច (CDC) ផ្តល់នូវការដឹកនាំផ្នែកបច្ចេកទេសនិងជំនួយផ្ទាល់ដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការងារគ្រប់គ្រងរោគរាតត្បាត ការសិក្សាអំពីជំងឺ មន្ទីរពិសោធន៍ ការស្រាវជ្រាវប្រតិបត្តិនិងការពង្រឹងសមត្ថភាពធនធានមនុស្ស ។ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងជំនួយបច្ចេក ទេស CDCពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ នៅក្នុងបណ្តាញមន្ទីរពិសោធន៍ក្រោមឱវាទ រាជរដ្ឋាភិបាលកម្ពុជា ។ ដើម្បីពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈក្នុងការផ្តល់នូវការធ្វើរោគវិនិច្ឆ័យដែលត្រឹមត្រូវ អាចជឿទុកចិត្តបាន និងទាន់ពេលវេលាក្នុងនាមជាមន្ទីរពិសោធន៍សុខភាពសាធារណៈរបស់ជាតិ ដោយចាប់ផ្តើមក្នុងឆ្នាំ 2008 និងបំពេញទៅលើទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិចនិងស្ថាប័នអន្តរជាតិផ្សេងៗទៀត CDC បានរៀបចំធ្វើការកែលំអមួយចំនួនចំពោះគ្រប់ផ្នែក នៃមន្ទីរពិសោធន៍ រួមបញ្ចូលទាំងមន្ទីរពិសោធន៍មីក្រុបវិទ្យាផងដែរ។
ការកែលំអមន្ទីរពិសោធន៍រួមមានការផ្គត់ផ្គង់សម្ភារ កិច្ចសន្យាជួសជុល ការផ្គត់ផ្គង់រ៉េអាក់ទីហ្វ សម្ភារត្រួតពិនិត្យគុណភាព ការចុះបញ្ជីត្រួតពិនិត្យជំនាញ និងវគ្គបណ្តុះបណ្តាល ។ អ្នកជំនាញជីវម៉ូលេគុលវិទ្យា (Molecular Biology) របស់ CDC ផ្តល់នូវការគាំទ្រផ្ទាល់ផ្នែកបច្ចេកទេស និងការត្រួតពិនិត្យដោយប្រយោលដល់បុគ្គលិកផ្នែកមីក្រុបវិទ្យាដែលបច្ចុប្បន្ននេះមានសមត្ថភាពអាចរៀបចំសំណាក សំរាប់ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រមីក្រុបវិទ្យា ដែលប្រព្រឹត្តទៅជាប្រចាំ ដូចជាការធ្វើតេស្តរកការចម្លងរោគឱកាសនិយមដោយប្រព័ន្ធការពាររាងកាយចុះខ្សោយដោយសារ HIV ការកំណត់ប្រភេទបាក់តេរីដែលបណ្តាលឱ្យកើតមានជំងឺផ្លូវដង្ហើមកម្រិតធ្ងន់ (SARI) រួមមានការតេស្តរក AFB ក្នុងករណីឆ្លងមនុស្សពេញវ័យសម្រាប់ការសិក្សាអំពី SARI និងធ្វើតេស្តរកប្រភេទបាក់តេរី ក្នុងអំឡុងពេលជំងឺផ្ទុះឡើង។ចំពោះការកែលំអរគុណភាព មន្ទីរពិសោធន៍មីក្រុបវិទ្យាអនុវត្តកម្មវិធីបណ្តុះបណ្តាល “ការពង្រឹងការគ្រប់គ្រងមន្ទីរពិសោធន៍ឆ្ពោះទៅកាន់ការទទួលស្គាល់ជាផ្លូវការ” ដែលគាំទ្រដោយ CDC និងចូលរួមក្នុងកម្មវិធីត្រួតពិនិត្យគុណភាពមីក្រុបវិទ្យារបស់អង្គការសុខភាពពិភពលោក។