Réseau CamLab

Réseau des laboratoires cambodgiens

Institut de Médecine Tropicale (IMT)

L'Institut de Médecine Tropicale à Anwerp en Belgique (ITM) est une des plus importantes institutions au monde pour la formation et la recherche puis pour l'assistance à l´accès aux soins de santé dans les pays en développement.

L'IMT abrite trois départements scientifiques, un service de clinique externe spécialisée et divers services de soutien. L´IMT emploie plus de 400 personnes. Il détient des collaborations avec de nombreuses institutions scientifiques, des gouvernements et des organisations du monde entier pour une amélioration durable des soins de santé et pour le contrôle des maladies dans les pays en développement.

Researchers at the Institute of Tropical Medicine in Antwerp

L'Unité de Médecine Tropicale de laboratoire est situé dans le département des sciences cliniques et travaille en étroite collaboration avec des instituts partenaires au Cambodge, en République démocratique du Congo, au Pérou et au Burkina Faso avec un comme objectif commun, le renforcement des capacités et de la recherche. Ces collaborations se concentrent sur l'amélioration du diagnostic de laboratoire dans les milieux à faibles ressources, en mettant l'accent sur ​​les tests de diagnostic rapide du paludisme et la surveillance de la résistance aux antibiotiques. L'unité coordonne également un programme de réseau sur la gestion de la qualité des laboratoires dans les pays partenaires avec l'aide de laboratoires de référence à l'ITM.

Au Cambodge, l’IMT a travaillé en collaboration étroite avec son partenaire local, l’hôpital Sihanouk Center of HOPE pour la mise en place d'un système de surveillance basé sur hémoculture systématique et pour le partage de connaissance de ses découvertes et expériences notamment grâce à des ateliers nationaux en 2010, 2011 et 2013.

 

វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិច (ITM)

វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិចនៃទីក្រុង Antwerp ប្រទេស​ប៊ែលហ្ស៊ិក គឺ​ជា​វិទ្យាស្ថាន​ឈាន​មុខ​គេមួយនៅក្នុងពិភពលោកក្នុងវិស័យបណ្តុះបណ្តាល ស្រាវជ្រាវ​ និង​ជំនួយ​ក្នុង​ផ្នែក​​វេជ្ជសាស្ត្រត្រូពិចនិងការថែទាំសុខភាពក្នុងប្រទេសកំពុងអភិវឌ្ឍ។

វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិចមានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រចំនួនបី គ្លីនិកឯកទេសជំងឺ​ក្រៅ​មួយនិងសេវាគាំទ្រមួយចំនួន ព្រមទាំងមានបុគ្គលិកច្រើនជាង400នាក់។ វិទ្យាស្ថាន​នេះ​មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ​ រដ្ឋាភិបាល និង​អង្គការ​ជា​ច្រើន​ពាស​ពេញពិភពលោកដើម្បីបុព្វហេតុធ្វើឱ្យប្រសើរឡើងរយៈពេល​យូរ​អង្វែង​នៃ​ការ​ថែទាំ​សុខភាព និងការគ្រប់ គ្រងជំងឺក្នុងប្រទេសកំពុងអភិវឌ្ឍ។

អង្គភាពវេជ្ជសាស្ត្រមន្ទីរពិសោធន៍ត្រូពិច មានទីតាំងស្ថិតនៅក្នុងដេប៉ាតឺម៉ង់វិទ្យា​សាស្ត្រវេជ្ជសាស្ត្រហើយមានកិច្ចសហការយ៉ាងជិតស្និទក្នុងផ្នែកកសាងសមត្ថភាព និងការស្រាវជ្រាវជាមួយ​វិទ្យាស្ថានជាដៃគូនៅក្នុងប្រទេសកម្ពុជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រទេសពេរូ​និងប៊ើគីណាហ្វាសូ។ កិច្ច​សហការ​ទាំងនេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើរោគវិនិច្ឆ័យដោយ​ផ្អែកលើមន្ទីរពិសោធន៍ក្នុងស្ថានភាពខ្សត់ធនធាន ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​តេស្តរហ័សរក​ជំងឺគ្រុនចាញ់និងការសិក្សាអង្កេតអំពីភាពស៊ាំ​នឹងអង់ទីប្យ៉ូទិច​​ ។​​ មិន​តែ​ប៉ុណ្ណោះ​ អង្គភាព​នេះ​ក៏​សម្រប​​សម្រួល​កម្ម​វិធី​បណ្តាញ​មួយ​​ អំពី​ការ​គ្រប់គ្រង​គុណភាព​មន្ទីរ​ពិសោធន៍​ ក្នុង​ប្រទេស​ជា​ដៃ​គូ​ដោយ​​មាន​ជំនួយ​ពី​មន្ទីរ​ពិសោធន៍​បង្អែក​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រត្រូពិច។

នៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ត្រូពិច​បាន​បំពេញ​ការងារ​ដោយ​សហការ​យ៉ាង​ជិតស្និទជាមួយដៃគូក្នុងស្រុកគឺ មន្ទីរពេទ្យព្រះសីហនុ មណ្ឌល​នៃ​ក្តី​សង្ឃឹម ​ដើម្បី​រៀ​បចំ​បង្កើតប្រព័ន្ធសិក្សាអង្កេតដោយផ្អែកលើថ្នាលបណ្តុះមេរោកដែលធ្វើពីឈាម និង​ ​ចែក​រំលែក​លទ្ធផល​ស្រាវ​ជ្រាវ​រក​ឃើញ​និង​បទ​ពិសោធន៍​តាម​រយៈ​សិក្ខា​សាលា​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​2010 ឆ្នាំ2011 និងឆ្នាំ2013។

Top of Page