Réseau CamLab

Réseau des laboratoires cambodgiens

Programme de développement de diagnostic microbiologique (DMDP)

Le programme de développement de diagnostic microbiologique a été créé en 2008 pour établir des laboratoires de microbiologie dans les hôpitaux et recruter des bénévoles microbiologistes cliniques des États-Unis pour former le personnel de laboratoire dans les pays pauvres en ressources. À ce jour, nous avons envoyé huit microbiologistes cliniques des États-Unis pour former le personnel de laboratoire au Cambodge.

Nous croyons que les laboratoires de microbiologie de diagnostic de routine contribuent aux soins des patients, au contrôle des infections à l'hôpital et aux enquêtes épidémiologiques. Nous croyons que tout le monde sans distinction de classe socio-économique puissent avoir accès aux soins de santé et en particulier à un diagnostic de qualité grâce aux laboratoires de microbiologie capables d´identifier une identification bactérienne fiable et antibiogramme.

Diagnostic Microbiology Development Program

Nous avons mis en place des laboratoires de microbiologie dans trois hôpitaux provinciaux au Cambodge et avons fourni une assistance technique au laboratoire de microbiologie de l'hôpital national pédiatrique de Phnom Penh. Le DMDP travaille en étroite collaboration avec le ministère cambodgien de la Santé, la Fondation Mérieux, l'Organisation Mondiale de la Santé, le NAMRU2 (préciser), l'Institut de Médecine Tropicale et d'autres partenaires impliqués dans le renforcement des capacités de de diagnostic pour les laboratoires de microbiologie.

Le Programme de développement de diagnostic microbiologique travaille actuellement avec l'Université de Sciences de la Santé du Cambodge pour fournir des bouteilles d’hémoculture et des boîtes d'agar-agar dans les hôpitaux publics cambodgiens.

 

កម្មវិធីអភិវឌ្ឍរោគវិនិច្ឆ័យដោយមីក្រុបវិទ្យា (DMDP)

កម្មវិធីអភិវឌ្ឍរោគវិនិច្ឆ័យដោយមីក្រុបវិទ្យាត្រូវបានបង្កើតឡើងនៅឆ្នាំ 2008 ដើម្បីរៀបចំមន្ទីរពិសោធន៍​មីក្រុបវិទ្យានៅក្នុងមន្ទីរពេទ្យនិងជ្រើសរើសបុគ្គលិកវេជ្ជសាស្ត្រមីក្រុបវិទ្យា ស្ម័គ្រចិត្ត​មក​ពី​សហរដ្ឋអាមេរិចដើម្បីមកបណ្តុះបណ្តាលបុគ្គលិកមន្ទីរពិសោធន៍ នៅតាមប្រទេស​ដែល​ ខ្សត់​ធនធាន។ មកទល់នឹងពេលនេះ យើងបានបញ្ជូនអ្នកជំនាញវេជ្ជ​សាស្ត្រមីក្រុបវិទ្យា ​ចំនួន​8 រូបហើយពីសហរដ្ឋអាមេរិចមកធ្វើការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពិសោធន៍នៅក្នុង​ប្រទេសកម្ពុជា។

យើងមានជំនឿថាមន្ទីរពិសោធន៍មីក្រុបវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យជាប្រចាំ ចូលរួមចំណែកក្នុងការងារថែទាំអ្នកជំងឺ ការ​គ្រប់​គ្រង​ការ​ចម្លង​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​និង​ការ​អង្កេត​ ការ​ផ្ទុះឡើងនៃជំងឺ។ យើង​ជឿ​ជាក់​ថា​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​លំដាប់​ថ្នាក់​សេដ្ឋកិច្ច​និង​សង្គម​កិច្ច​មាន​សិទ្ធិ​រំពឹង​ទុក​ថា ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​គាត់​ នឹង​មាន​លទ្ធភាព​ប្រើប្រាស់មន្ទីរពិសោធន៍មីក្រុបវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យ​ ប្រកបដោយគុណភាពខ្ពស់​ ដែលផ្តល់នូវការកំណត់ប្រភេទបាក់តេរី និងការកំណត់ប្រសិទ្ធិភាពអង់ទីប្យូទិច​ដែល​អាច​ជឿ​ទុកចិត្តបាន។

យើងបានដំណើរការមន្ទីរពិសោធន៍មីក្រុបវិទ្យា នៅក្នុងមន្ទីរពេទ្យខេត្តចំនួន ​3 ក្នុង​ប្រទេសកម្ពុជាហើយបានផ្តល់ជំនួយបច្ចេកទេសដល់មន្ទីរពិសោធន៍មីក្រុបវិទ្យា នៅក្នុង​មន្ទីរពេទ្យកុមារជាតិនៅក្នុងរាជធានីភ្នំពេញ។ DMDP សហការយ៉ាងជិតស្និទជាមួយក្រសួង​សុខាភិបាលកម្ពុជា មូលនិធិ Mérieux អង្គការសុខភាពពិភពលោក អង្គភាពទី2ស្រាវជ្រាវ​វេជ្ជសាស្ត្រនៃទាហានជើងទឹកអាមេរិច (NAMRU2) វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ត្រូពិច​និង​ដៃ​គូ​ពាក់​​ព័ន្ធផ្សេង​ៗ​ទៀតដែលចូលរួមក្នុងការពង្រឹង​សមត្ថភាពមន្ទីរពិសោធន៍មីក្រុបវិទ្យា​សម្រាប់​​ការធ្វើរោគវិនិច្ឆ័យ។

បច្ចុប្បន្ននេះកម្មវិធី​អភិវឌ្ឍ​មីក្រុបវិទ្យា​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​កំពុង​សហការ​ជាមួយ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​​ ដើម្បី​បង្កើត​មន្ទីរ​ពិសោធន៍​កណ្តាល​មួយ​​ សម្រាប់​បង្កើត​មជ្ឈដ្ឋាន​បណ្តុះ​មេរោគ ដោយ​​ផ្តល់​នូវ​ដប​ថ្នាល​បណ្តុះ​ដែល​ធ្វើ​ពី​ឈាម​និងប្រអប់​​ថ្នាល​​បណ្តុះ​ ដោយសារាយ សម្រាប់មន្ទីរពេទ្យរដ្ឋនៅក្នុងប្រទេសកម្ពុជា។

Top of Page