CamLab Network

Cambodia Laboratory Network

Centers for Disease Control and Prevention (CDC)

Support to the Microbiology Laboratory at the National Institute of Public Health in Cambodia

The U.S. Centers for Disease Control and Prevention (CDC) provides technical leadership and direct assistance to the Cambodian Ministry of Health to enhance epidemiology, surveillance, laboratory, operations research and workforce capacity. Through cooperative agreements and technical assistance, CDC strengthens laboratory systems within the government laboratory network. To strengthen the National Institute of Public Health’s capacity to provide, accurate, reliable, and timely diagnosis as a the National Public Health Laboratory, starting in 2008, in complementarity to other US Government agencies and international institutions, CDC has conducted a series of renovations of all laboratory units including the microbiology laboratory.

Microbiology Laboratory at the National Institute of Public Health in Cambodia

The laboratory upgrades included the provision of equipment, maintenance contracts, reagents, quality control materials, enrollment to proficiency testing, and trainings. The CDC Molecular Biology Specialist provided direct technical support, and  indirect supervision to the microbiology staff which is now capable of processing specimens for clinical routine microbiology diagnosis such as for HIV-related opportunistic infections, identifying bacterial causes of severe acute respiratory infections (SARI) including  screening for AFB in adult cases for the SARI surveillance  and performing bacteriological detection during outbreaks. For quality improvement  the microbiology laboratory implements the Strengthening Laboratory Management Towards Accreditation training program supported by the CDC, and participates in the WHO’s microbiology quality assessment program.

 

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC)

ផ្តល់ការគាំទ្រដល់មន្ទីរពិសោធន៍មីក្រុបវិទ្យានៅវិទ្យាសា្ថនជាតិសុខភាពសាធារណៈនៃកម្ពុជា

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិច (CDC) ផ្តល់​នូវ​ការ​ដឹកនាំ​ផ្នែក​បច្ចេកទេស​និង​ជំនួយ​ផ្ទាល់​ដល់​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ពង្រឹងការងារគ្រប់គ្រងរោគរាតត្បាត ការសិក្សាអំពីជំងឺ មន្ទីរពិសោធន៍ ការ​ស្រាវ​ជ្រាវ​ប្រតិបត្តិ​​និងការពង្រឹងសមត្ថភាពធនធានមនុស្ស ។ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងជំនួយបច្ចេក ទេស CDC​ពង្រឹង​ប្រព័ន្ធ​មន្ទីរ​ពិសោធន៍ នៅក្នុងបណ្តាញមន្ទីរពិសោធន៍ក្រោមឱវាទ រាជរដ្ឋាភិបាលកម្ពុជា ។ ដើម្បីពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈក្នុងការផ្តល់នូវការធ្វើរោគ​វិនិច្ឆ័យដែលត្រឹមត្រូវ អាចជឿទុកចិត្តបាន និង​ទាន់​ពេល​វេលា​ក្នុង​នាម​ជា​មន្ទីរ​ពិសោធន៍​សុខភាពសាធារណៈរប​ស់ជាតិ ដោយចាប់ផ្តើមក្នុងឆ្នាំ 2008 និង​បំពេញ​ទៅ​លើ​ទី​ភ្នាក់ងារ​​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិចនិងស្ថាប័នអន្តរជាតិផ្សេងៗទៀត CDC បាន​រៀប​ចំ​ធ្វើការ​កែ​លំអ​មួយ​ចំនួន​ចំពោះ​គ្រប់​ផ្នែក ​នៃ​មន្ទីរ​ពិសោធន៍​ រួម​បញ្ចូល​ទាំង​មន្ទីរ​ពិសោធន៍​មីក្រុបវិទ្យាផងដែរ។

ការកែលំអមន្ទីរពិសោធន៍រួមមានការផ្គត់ផ្គង់សម្ភារ កិច្ចសន្យាជួសជុល ការ​ផ្គត់​ផ្គង់​រ៉េអាក់ទីហ្វ សម្ភារត្រួតពិនិត្យគុណភាព ការចុះបញ្ជីត្រួតពិនិត្យជំនាញ និងវគ្គ​បណ្តុះ​បណ្តាល​​ ។​​ អ្នកជំនាញជីវម៉ូលេគុលវិទ្យា (Molecular Biology) របស់ CDC ផ្តល់​នូវ​ការ​គាំទ្រ​ផ្ទាល់​ផ្នែក​បច្ចេកទេស និងការត្រួតពិនិត្យដោយប្រយោលដល់បុគ្គលិកផ្នែកមីក្រុបវិទ្យាដែល​បច្ចុប្បន្ននេះមានសមត្ថភាពអាចរៀបចំសំណាក​​ សំរាប់ការធ្វើរោគវិនិច្ឆ័យ​វេជ្ជសាស្ត្រមីក្រុបវិទ្យា ដែលប្រព្រឹត្ត​ទៅជាប្រចាំ ដូចជាការធ្វើតេស្តរកការចម្លងរោគឱកាស​និយមដោយប្រព័​ន្ធការពាររាងកាយ​ចុះខ្សោយដោយសារ HIV ការ​កំណត់​ប្រភេទ​បាក់​តេរី​ដែល​បណ្តាល​ឱ្យ​​កើតមានជំងឺផ្លូវដង្ហើមកម្រិតធ្ងន់ (SARI) រួមមានការតេស្តរក AFB ក្នុង​ករណី​ឆ្លង​មនុស្ស​ពេញ​​វ័យសម្រាប់ការសិក្សាអំពី SARI និងធ្វើតេស្តរកប្រភេទ​បាក់តេរី ក្នុងអំឡុងពេលជំងឺ​ផ្ទុះ​ឡើង។ចំពោះការកែលំអរគុណភាព មន្ទីរពិសោធន៍មីក្រុបវិទ្យាអនុវត្តកម្មវិធីបណ្តុះបណ្តាល​ “ការពង្រឹងការគ្រប់គ្រងមន្ទីរពិសោធន៍ឆ្ពោះទៅកាន់ការទទួលស្គាល់ជាផ្លូវការ” ដែលគាំទ្រ​ដោយ CDC និងចូលរួមក្នុងកម្មវិធីត្រួតពិនិត្យគុណភាពមីក្រុបវិទ្យារបស់អង្គការសុខភាព​ពិភពលោក។

Top of Page