CamLab Network

Cambodia Laboratory Network

CamLabNetwork

The Ministry of Health of Cambodia would like to introduce the Cambodian Laboratory (CamLab) Network - an online network dedicated to the members of the National Medical Microbiology Laboratory Network in Cambodia.

The CamLab Network website will be used to share information among clinical laboratories, communicate opportunities to improve laboratory diagnostics, establish a network of laboratorians in Cambodia, and connect them to laboratory professionals around the world. In addition, the CamLab Network website will be used to promote the services provided by the Bureau of Medical Laboratory Services (BMLS) in the Ministry of Health (MoH), and support implementation of the National Policy for National Laboratory Services and the National Strategic Plan for Medical Laboratory Services (2010-2015). The CamLab Network website will also be used by partners working in collaboration with the MoH to share technical information and training opportunities aimed at strengthening the laboratory system in Cambodia. Developing effective interventions to strengthen the laboratory system also requires learning from the experience in other countries. The CamLab Network website will link the NMMLN of Cambodia to other regional and global laboratory networks.

Laboratory System in Cambodia

To provide a focal point for development and management of laboratory services in Cambodia, the Ministry of Health (MoH) established the Bureau of Medical Laboratory Services (BMLS) in December 2008. With assistance from the Laboratory Sub-Technical Working Group for Blood Safety and Laboratory Services, and other stakeholders, a National Policy for Medical Laboratory Services was developed and endorsed by the MoH on September 2009. Soon afterwards, a National Strategic Plan for Medical Laboratory Services (2010-2015) was finalized and approved by the MoH in February 2010.

The National Medical Microbiology Laboratory Network of Cambodia (NMMLN) was created in 2012 to support the integrated development of the national laboratory system in Cambodia. The NMMLN will be supported by the CamLab Network website which will be hosted on GLOBE (Global Link for Online Biomedical Expertise). This website was developed for the MoH and will be managed by the BMLS.

Download CamLab charter [32Kb PDF]

បណ្តាញមន្ទីរពិសោធន៍កម្ពុជា

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមណែនាំបណ្តាញមន្ទីរពិសោធន៍  កម្ពុជា CamLab Network ដែលជាបណ្តាញនៅលើអ៊ីនធើនែត មានគោលបំណងបម្រើជូន​សមាជិកនៃបណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជា។

គេហទំព័រ CamLab Network នឹង​ត្រូវ​បាន​ប្រើ​ សម្រាប់​ចែក​រំលែក​ព័ត៌មាន​រវាង​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ ឱកាសទំនាក់​ទំនង​ ​លើក​កម្ពស់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​លទ្ធផល​មន្ទីរ​ពិសោធន៍ បង្កើតបណ្តាញមន្ទីរពិសោធន៍មួយនៅកម្ពុជា  នឹង​ភ្ជាប់​ទំនាក់​ទំនង​ រវាង  បណ្តាញ​នេះជាមួយអ្នកជំនាញមន្ទីរពិសោធន៍ពាសពេញពិភពលោក។ លើសពីនេះទៅទៀត គេហទំព័ររបស់ CamLab Network នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​អំពីសេវាដែលផ្តល់ដោយការិយាល័យ សម្រាប់សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (BMLS) នៃក្រសួងសុខាភិបាល និង​គាំទ្រ​ការ​អនុវត្តគោល​នយោបាយ​ថ្នាក់​ជាតិ​សម្រាប់​សេវា​​មន្ទីរពិសោធន៍ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​សេវា​មន្ទីរ​ពិសោធន៍​វេជ្ជ​សាស្ត្រ (2010 – 2015)។ គេហទំព័ររបស់ CamLab Network ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ដៃ​គូ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​ចែក​រំលែក​ព័ត៌មាន​បច្ចេកទេស​និង​ឱកាស​ទទួល​វគ្គ​បំប៉ន​ដែល​មានគោលបំណងពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍នៅកម្ពុជា។ ការកសាងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ក៏ទាម​ទារការ​រៀនសូត្រតាមគំរូបទពិសោធន៍របស់ប្រទេសផ្សេងៗទៀតដែរ។ គេហទំព័ររបស់ CamLab Network នឹង​ភ្ជាប់​ទំនាក់ទំនង​រវាង​បណ្តាញ​មន្ទីរ​ពិសោធន៍​មីក្រុបវិទ្យា​វេជ្ជ​សាស្ត្រ​ជាតិ​នៃ​កម្ពុជា​ជាមួយ​បណ្តាញ​មន្ទីរ​ពិសោធន៍​ប្រចាំ​តំបន់​និង​លំដាប់​ពិភពលោក​ផ្សេងៗ​ទៀត។

ប្រព័ន្ធមន្ទីរពិសោធន៍នៅកម្ពុជា

ដើម្បីបង្កើតជាការិយាល័យតំណាងសម្រាប់អភិវឌ្ឍនិងគ្រប់គ្រងសេវាមន្ទីរ​ពិសោធន៍​នៅកម្ពុជា ក្រសួង​សុខាភិបាល​បាន​បង្កើត​ការិយាល័យ​សម្រាប់​សេវា​មន្ទីរ​ពិសោធន៍​​នៅខែធ្នូឆ្នាំ2008។ ដោយមានជំនួយពីក្រុមការងាររងបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់សុវត្ថិភាព​ឈាម​និងសេវាមន្ទីរពិសោធន៍ និងដៃគូផ្សេងៗទៀត គោលនយោបាយថ្នាក់ជាតិមួយសម្រាប់​សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ត្រូវបានបង្កើតឡើងដោយអនុឡោមតាមក្រសួង​សុខា​ភិបាល​​នៅខែកញ្ញាឆ្នាំ2009។ ក្រោយមកមិនយូរប៉ុន្មាន ផែនការយុទ្ធសាស្ត្រថ្នាក់​ជាតិ​សម្រាប់​សេវា​មន្ទីរពិសោធន៍ (2010-2015) ត្រូវបានធ្វើច​ប់រួច​រាល់និង​អនុម័ត​ដោយ​ក្រសួង​សុខាភិបាល​ក្នុង​ខែកុម្ភៈឆ្នាំ2010។

បណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ2012 ដើម្បីគាំទ្រការអភិវឌ្ឍន៍បញ្ចូលគ្នានៃប្រព័ន្ធមន្ទីរពិសោធន៍ជាតិនៃកម្ពុជា។ បណ្តាញ​មន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជានឹងត្រូវបានគាំទ្រដោយ គេហទំព័រ CamLab Network ដែលនឹងត្រូវបានបង្ហោះនៅលើ Globe (ប្រព័ន្ធគេហទំព័រសកល​ Link សម្រាប់​ជំនាញ​ ជីវវេជ្ជសាស្ត្រ)។ គេហទំព័រនេះត្រូវបានបង្កើត​ឡើង​សម្រាប់​ក្រសួងសុខាភិបាលនិងត្រូវបានគ្រប់គ្រងដោយការិយាល័យសម្រាប់សេវា​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ។

ទាញយកលក្ខន្តិករបស់បណ្តាញមន្ទីរពិសោធន៍កម្ពុជា [32Kb PDF]

Top of Page