Diagnosis Microbiology Development Program (DMDP)
The Diagnostic Microbiology Development Program was created in 2008 to establish microbiology laboratories in hospitals and recruit volunteer clinical microbiologists from the United States to train laboratory staff in resource poor countries. To date, we have sent eight clinical microbiologists from the US to train laboratory staff in Cambodia.
We believe that routine diagnostic microbiology laboratories contribute to patient care, hospital infection control and outbreak investigations. We believe that everyone regardless of socio-economic class has the right to expect that their health care providers will have access to a quality diagnostic microbiology laboratory providing reliable bacterial identification and antibiotic susceptibility testing.
We have implemented microbiology laboratories in three provincial hospitals in Cambodia and provided technical assistance to the microbiology laboratory in the National Pediatric Hospital in Phnom Penh. DMDP works closely with the Cambodian Ministry of Health, the Fondation Mérieux, the World Health Organization, NAMRU2, the Institute of Tropical Medicine and other partners involved in strengthening diagnostic microbiology laboratory capacity.
The Diagnostic Microbiology Development Program is now working with the University of Health Sciences to develop a central media making laboratory which will provide blood culture broth bottles and agar plates to Cambodian public hospitals.
Learn more on the Diagnosis Microbiology Development Program
កម្មវិធីអភិវឌ្ឍរោគវិនិច្ឆ័យដោយមីក្រុបវិទ្យា (DMDP)
កម្មវិធីអភិវឌ្ឍរោគវិនិច្ឆ័យដោយមីក្រុបវិទ្យាត្រូវបានបង្កើតឡើងនៅឆ្នាំ 2008 ដើម្បីរៀបចំមន្ទីរពិសោធន៍មីក្រុបវិទ្យានៅក្នុងមន្ទីរពេទ្យនិងជ្រើសរើសបុគ្គលិកវេជ្ជសាស្ត្រមីក្រុបវិទ្យា ស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិចដើម្បីមកបណ្តុះបណ្តាលបុគ្គលិកមន្ទីរពិសោធន៍ នៅតាមប្រទេសដែល ខ្សត់ធនធាន។ មកទល់នឹងពេលនេះ យើងបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមីក្រុបវិទ្យា ចំនួន8 រូបហើយពីសហរដ្ឋអាមេរិចមកធ្វើការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា។
យើងមានជំនឿថាមន្ទីរពិសោធន៍មីក្រុបវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យជាប្រចាំ ចូលរួមចំណែកក្នុងការងារថែទាំអ្នកជំងឺ ការគ្រប់គ្រងការចម្លងជំងឺនៅក្នុងមន្ទីរពេទ្យនិងការអង្កេត ការផ្ទុះឡើងនៃជំងឺ។ យើងជឿជាក់ថាមនុស្សគ្រប់រូបដោយមិនប្រកាន់លំដាប់ថ្នាក់សេដ្ឋកិច្ចនិងសង្គមកិច្ចមានសិទ្ធិរំពឹងទុកថា អ្នកផ្តល់សេវាថែទាំសុខភាពរបស់គាត់ នឹងមានលទ្ធភាពប្រើប្រាស់មន្ទីរពិសោធន៍មីក្រុបវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យ ប្រកបដោយគុណភាពខ្ពស់ ដែលផ្តល់នូវការកំណត់ប្រភេទបាក់តេរី និងការកំណត់ប្រសិទ្ធិភាពអង់ទីប្យូទិចដែលអាចជឿទុកចិត្តបាន។
យើងបានដំណើរការមន្ទីរពិសោធន៍មីក្រុបវិទ្យា នៅក្នុងមន្ទីរពេទ្យខេត្តចំនួន 3 ក្នុងប្រទេសកម្ពុជាហើយបានផ្តល់ជំនួយបច្ចេកទេសដល់មន្ទីរពិសោធន៍មីក្រុបវិទ្យា នៅក្នុងមន្ទីរពេទ្យកុមារជាតិនៅក្នុងរាជធានីភ្នំពេញ។ DMDP សហការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាលកម្ពុជា មូលនិធិ Mérieux អង្គការសុខភាពពិភពលោក អង្គភាពទី2ស្រាវជ្រាវវេជ្ជសាស្ត្រនៃទាហានជើងទឹកអាមេរិច (NAMRU2) វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិចនិងដៃគូពាក់ព័ន្ធផ្សេងៗទៀតដែលចូលរួមក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍មីក្រុបវិទ្យាសម្រាប់ការធ្វើរោគវិនិច្ឆ័យ។
បច្ចុប្បន្ននេះកម្មវិធីអភិវឌ្ឍមីក្រុបវិទ្យាសម្រាប់ការធ្វើរោគវិនិច្ឆ័យ កំពុងសហការជាមួយសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបង្កើតមន្ទីរពិសោធន៍កណ្តាលមួយ សម្រាប់បង្កើតមជ្ឈដ្ឋានបណ្តុះមេរោគ ដោយផ្តល់នូវដបថ្នាលបណ្តុះដែលធ្វើពីឈាមនិងប្រអប់ថ្នាលបណ្តុះ ដោយសារាយ សម្រាប់មន្ទីរពេទ្យរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ស្វែងយល់បន្ថែមទៀតអំពីកម្មវិធីអភិវឌ្ឍមីក្រុបវិទ្យាសម្រាប់ធ្វើរោគវិនិច្ឆ័យ