CamLab Network

Cambodia Laboratory Network

I-TECH - The International Training and Education Center for Health

I-TECH is a Center within the Department of Global Health at the University of Washington, and comprises a global network which supports the development of a skilled health care work force and well-organized national health delivery systems for effective prevention, care, and treatment of infectious disease in the developing world. I-TECH was founded in 2002 and faculty and staff support activities in Botswana, Caribbean Region, Cambodia, Cote d’Ivoire, China, Egypt, Ethiopia, Haiti, Iraq, India, Jordan, Kazakhstan, Kenya, Lebanon, Malawi, Morocco, Mozambique, Namibia, Oman, Pakistan, Qatar, Saudi Arabia, South Africa, Ukraine, Viet Nam, Yemen, and Zimbabwe.

 I-TECH is a global network of approximately 600 multidisciplinary faculty and health professions staff, and partners with over 100 non-governmental organizations globally. I-TECH excels at training health care workers of all disciplines in resource-limited environments, using a six-level training framework that emphasizes mentorship in health settings. I-TECH produces high-quality classroom and online curricula, training programs, and media products which integrate key content with sound instructional design practices. I-TECH maintains a public database of 1,200 training resources from more than 300 organizations. I-TECH has proven expertise in implementing systems for managing patient health and program data to improve health care and treatment services.

I-TECH’s Laboratory Systems Development Team supports many foreign MOHs to address capacity issues affecting the development of sustainable laboratory systems, and supports quality improvements to clinical and public health laboratories for the detection and surveillance of infectious diseases of public health concern. The team is committed to training clinical and public health laboratorians to take on important roles such as advocacy, policy development, governmental coordination (e.g., with financial institutions, regulatory and policy development bodies, etc.) to be more effective leaders in public health.

I-TECH មជ្ឈមណ្ឌលបណ្តុះបណ្តាល និងអប់រំអន្តរជាតិផ្នែកសុខាភិបាល

I-TECH គឺជាមជ្ឈមណ្ឌលមួយនៅក្នុងនាយកដ្នានសុខភាពសាកលនៃសាកលវិទ្យាល័យ​វ៉ាស៊ីនតោន ​និង​មានបណ្ដាញនៅទូទាំងពិភពលោកដែលជួយគាំទ្រដល់ការអភិវឌ្ឍជំនាញការងារ​ផ្នែក​គាំពារសុខភាព និងមាន​ប្រព័ន្ធផ្ដល់សេវាគាំពារសុខភាពជាតិដែលបានដំណើរការយ៉ាងល្អប្រសើរ សម្រាប់ការបង្ការ ថែទាំ និងព្យាបាល​ជំងឺ​ឆ្លង​ប្រកប​ដោយប្រសិទ្ធ​ភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ I-TECH ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដែល​មាន​ផ្នែកជំនាញ និងបុគ្គលិកជួយដល់សកម្មភាព​ក្នុងបណ្តាប្រទេសនានា ជាតួយ៉ាង ប្រទេសបុតស្វាណា តំបន់ការីបប៊ីន ប្រទេសកម្ពុជា ប្រទេសកូឌីវ័រ ប្រទេសចិន អេហ្ស៊ីប អេត្យូពី ហៃទី អ៊ីរ៉ាក់ ឥណ្ឌា ហ៊្សកដានី កាហ្សាក់ស្ថាន កេនយ៉ា លីបង់ ម៉ាឡាវី ម៉ូរ៉ូកូ ម៉ូសំប៊ិក ណាមីប៊ី អូម៉ង់ ប៉ាគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត អាហ្វ្រិក​ខាង​ត្បូង អ៊ុយក្រែន វៀតណាម យេម៉ែន និងស៊ីមបាវ៉េ។

I-TECH គឺជាបណ្ដាញសាកលមួយដែលមានផ្នែកជំនាញពហុវិស័យ និងបុគ្គលិកជំនាញផ្នែក​សុខាភិបាល​ ប្រហែល ៦០០នាក់ ព្រមទាំងបានធ្វើសហប្រតិបត្តិការជាដៃគូជាមួយនឹង​បណ្តាអង្គការមិន​មែន​រដ្ឋាភិបាលជាង ១០០ នៅទូទាំង​ពិភព​លោក។ I-TECH មានជំនាញក្នុងការ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​ថែទាំ​សុខាភិបាល​លើមុខជំនាញទាំងអស់​នៅ​ក្នុង​លក្ខខណ្ឌធនធានមានដែនកំណត់ ដោយអនុវត្តតាម​ក្រប​ខណ្ឌ​បណ្ដុះបណ្ដាលប្រាំមួយកម្រិតដោយផ្ដោត​ទៅលើការចុះណែនាំអនុវត្តវិស័យសុខាភិបាល។ I-TECH រៀបចំនូវថ្នាក់​សិក្សាដែលមានគុណភាពខ្ពស់ និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណិត ​កម្ម​វិធី​បណ្ដុះបណ្ដាល និង​ផលិតផលប្រព័ន្ធផ្សព្វផ្សាយដែលបញ្ចូលនូវមាតិការសំខាន់ៗ​ជាមួយនឹង​ការ​រៀបចំ​ការ បង្រៀនដែលមានការអនុវត្តត្រឹមត្រូវ។ I-TECH រក្សានូវសំណុំទិន្នន័យសាធារណៈស្ដីពីធនធាន​បណ្ដុះ​បណ្ដាល ១.២០០ ពី​អង្គការជាង ៣០០។ I-TECH មានជំនាញច្បាស់លាស់ក្នុងប្រព័ន្ធអនុវត្តន៍សម្រាប់ការ​គ្រប់​គ្រង​សុខភាព​អ្នកជំងឺ និងមានទិន្នន័យកម្មវិធីដើម្បីកែលម្អសេវាថែទាំសុខភាព និងការព្យាបាល។

ក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធមន្ទីរពិសោធន៍របស់ I-TECH ជួយដល់ក្រសួងសុខាភិបាលនៃ​បណ្តា​ប្រទេស​​ជា​ច្រើន លើបញ្ហាសមត្ថភាពដែលមានឥទ្ធិពលលើការអភិវឌ្ឍប្រព័ន្ធមន្ទីរពិសោធន៍​ប្រកបដោយ​ចីរភាព និងជួយដល់ការ​កែលម្អគុណភាពមន្ទីរពិសោធន៍គ្លីនិក និងសុខភាពសាធារណៈសម្រាប់ការពិនិត្យ​ស្វែងរក និងអង្កេត​ជំងឺ​ឆ្លង​ទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ។ ក្រុមការងារមានការបេ្ដជ្ញាចិត្ត​ក្នុង​ការ​ផ្ដល់ការអប់រំបណ្ដុះបណ្ដាលបុគ្គលិក​មន្ទីរ​ពិសោធន៍គ្លីនិក និងសុខភាពសាធារណៈ លើតួនាទី​សំខាន់ៗ​ដូចជា ការតស៊ូមតិ ការរៀបចំគោល​នយោបាយ ការសម្រប​សម្រួលជាមួយរដ្ឋាភិបាល (ឧ. ជាមួយ​គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័ននិយតកម្ម និងគោល​នយោបាយ។ល។) ដើម្បី​ក្លាយជាថ្នាក់ដឹកនាំប្រកបដោយ​ប្រសិទ្ធ​ភាពនៅក្នុងវិស័យសុខភាពសាធារណៈ។

Top of Page