CamLab Network

Cambodia Laboratory Network

University of Health Sciences of Cambodia

The University of Health Sciences of Cambodia (UHS-C) trains young men and women in all health professions, with the mission to promote health, quality and safety of care across the country. This is a public administrative establishment with the Faculty of Medicine, Faculty of Pharmacy, Faculty of Dentistry, and the technical school for medical care.

The UHS-C is the highest international standards of education, professional practice and scientific research. In addition to its primary mission, the training of human resources for health (under Decree 127 of the Royal Government of Cambodia), UHS-C has become by 2012 a multidisciplinary University, as recommended by the Sub-Decree 54 of the government.

The UHS-C offers a platform for laboratory research which is used to carry out projects on infectious diseases using the Rodolphe Mérieux Laboratory of Cambodia. It has a pharmacology unit, dedicated to plasmatic drug dosages, a molecular biology unit, dedicated to conducting epidemiological research projects, a microbiology unit, which has the distinction of working on environmental microbiology.

The mission of the Rodolphe Mérieux Laboratory is to be involved in the training of students (medical doctors and pharmacists) especially in the field of medical biology by giving them the opportunity to conduct research on infectious diseases and pharmacology that have an impact on the public health problems of the country.

The UHS-C also plays a major role in the development of medical biology in Cambodia by supporting the training of biologists with the Diploma of Specialized Studies of medical biology. It is a graduate level training for a period of 3 years. This professional specialization in biology includes theoretical and practical courses that are taught by teachers from France for most courses. The teaching assignments are part of a strategy to strengthen clinical skills.

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃកម្ពុជា (UHS-C) ផ្តល់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈផ្នែកសុខាភិបាលដល់និស្សិតទាំងពីរភេទប្រកប​ដោយ​គុណភាព​វិជ្ជា​ជីវៈ​ខ្ពស់ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជនទូទាំងប្រទេស។ សាកលវិទ្យាល័យនេះ គឺជាស្ថាប័នរដ្ឋមួយដែលរួមមានមហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្ត សាស្ត្រ និង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យដែលមាននិយាមអន្តរជាតិខ្ពស់ក្នុងការអប់រំ ការអនុវត្តនៃវិជ្ជាជីវៈ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត។ បន្ថែមលើបេសកកម្មជាបឋមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺ​ធ្វើ​ការ​បណ្តុះបណ្តាល ធនធានមនុស្សផ្នែកសុខាភិបាល (យោងអនុក្រឹត្យ លេខ 127 របស់​រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា) សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បាន​ក្លាយ​ទៅជាគ្រឹះស្ថានបណ្តុះបណ្តាលពហុជំនាញនៅក្នុងឆ្នាំ 2012 ដោយ​យោង​ទៅ​តាម​អនុក្រឹត្យលេខ 54 របស់រាជរដ្ឋាភិបាល។

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលត្រូវបានបំពាក់ដោយមន្ទីរពិសោធន៍​ គាំទ្រការស្រាវជ្រាវដែល​បម្រើសម្រាប់ការអនុវត្តគម្រោងស្រាវជ្រាវជំងឺឆ្លង តាមរយៈ​មន្ទីរពិសោធន៍ Rodolphe Mérieux កម្ពុជា។ មន្ទីរពិសោធន៍​នេះមានផ្នែកឱសថវិទ្យា សម្រាប់វាស់​កម្រិត​​ឱសថក្នុងផ្លាស្មា ផ្នែកជីវម៉ូលេគុលវិទ្យាសម្រាប់អនុវត្តគម្រោងស្រាវជ្រាវរោគរាតត្បាត និង​ផ្នែកមីក្រុបវិទ្យាដែល​ផ្តោតការសិក្សាតែទៅលើផ្នែកបរិស្ថានមីក្រុបវិទ្យា។

បេសកកម្មរបស់មន្ទីរពិសោធន៍ Rodolphe Mérieux គឺចូលរួមបណ្តុះបណ្តាលនិស្សិត (វេជ្ជបណ្ឌិត និងឱសថការីឧត្តម) ជាពិសេសនៅក្នុងផ្នែក​ជីវ​វេជ្ជសាស្ត្រ​វិទ្យាដោយ​ផ្តល់​ឱកាស​ឱ្យគេធ្វើការស្រាវជ្រាវអំពីជំងឺឆ្លង​ ​និង​ឱសថវិទ្យា​ដែល​ជះ​ឥទ្ធិពលទៅលើបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេស។

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមុខវិជ្ជាជីវវេជ្ជសាស្ត្រវិទ្យាក្នុងប្រទេសកម្ពុជា​ ដោយផ្តល់ការគាំទ្រការបណ្តុះបណ្តាលជីវវិទូដែល​មានសញ្ញាប័ត្រជំនាញឯកទេសជីវវិទ្យាវេជ្ជសាស្ត្រ។​ នេះគឺជាវគ្គបណ្តុះបណ្តាលកម្រិតឧត្តមសិក្សារយៈពេល3ឆ្នាំ ។ ជំនាញឯកទេស​វិជ្ជាជីវៈផ្នែកជីវវិទ្យានេះរួមបញ្ចូលទាំងវគ្គសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងដែលបង្រៀនដោយសាស្ត្រាចារ្យមកពីប្រទេសបារាំងស្ទើរតែគ្រប់វគ្គ ។ ការងារ​បង្រៀន​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រដើម្បីពង្រឹងជំនាញវេជ្ជសាស្ត្រផងដែរ។ 

Top of Page