The US Naval Medical Research Unit Two (NAMRU2)
The U.S. Naval Medical Research Unit-2 Detachment Phnom Penh (NAMRU-2 PP)’s mission is to identify infectious disease threats of mutual interest to the United States, the Cambodian Ministry of Health, and the international public health community and to develop and evaluate interventions and products to mitigate those threats.
NAMRU-2 PP conducts cooperative health engagement activities in support of the U.S. Country Team, the Cambodian Ministry of Health, U.S. Pacific Command (USPACOM), and the US Navy Bureau of Medicine and Surgery (BUMED).
In conjunction with the World Health Organization, Cambodian Ministry of Health, and international nongovernmental organizations, NAMRU-2 PP strengthens Cambodia’s biomedical research capacity by developing diagnostic microbiology laboratories in referral hospitals.
NAMRU-2 PP provides training to personnel on state-of-the-art methodologies and technologies, develops laboratory performance standards, and provides infectious disease diagnostic and reference services at no cost. Currently, NAMRU-2’s research efforts extend throughout the SE Asian region, including Cambodia, Vietnam, Laos, Singapore, Philippines, and Thailand.
Learn more on the US Naval Medical Research Unit-2
អង្គភាពទី 2 ស្រាវជ្រាវវេជ្ជសាស្ត្រនៃទាហានជើងទឹកអាមេរិច (NAMRU2)
បេសកកម្មនៃកងយោធាអង្គភាពទី2 ស្រាវជ្រាវវេជ្ជសាស្ត្រនៃទាហានជើងទឹកអាមេរិចប្រចាំភ្នំពេញគឺកំណត់ការគំរាមកំហែងនៃជំងឺឆ្លងដែលជាចំណុចយកចិត្តទុកដាក់រួមគ្នារវាង សហរដ្ឋអាមេរិច ក្រសួងសុខាភិបាលកម្ពុជា និងសហគមន៍សុខភាពសាធារណៈអន្តរជាតិនិងដើម្បីរៀបចំនិងវាយតម្លៃការអន្តរាគមន៍ និងផលប៉ះពាល់ដើម្បីកាត់បន្ថយការគំរាមកំហែងទាំងនោះ។ NAMRU2ភ្នំពេញ ធ្វើសកម្មភាពសហប្រតិបត្តិការទាក់ទងនឹងសុខភាពដើម្បីគាំទ្រក្រុមការងាររបស់សហរដ្ឋអាមេរិចប្រចាំកម្ពុជា ក្រសួងសុខាភិបាលកម្ពុជា ទីបញ្ជាការអាមេរិចប្រចាំប៉ាស៊ីហ៊្វិច (USPACOM) និងការិយាល័យទាហានជើងទឹកអាមេរិចសម្រាប់វេជ្ជសាស្ត្រនិង សល្យសាស្ត្រ (BUMED)។
ដោយរួមសហការជាមួយអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ NAMRU2ភ្នំពេញពង្រឹងសមត្ថភាពស្រាវជ្រាវជីវវេជ្ជសាស្ត្រកម្ពុជាដោយបង្កើតមន្ទីរពិសោធន៍រោគវិនិច្ឆ័យមីក្រុបវិទ្យានៅក្នុងមន្ទីរពេទ្យបង្អែក។ NAMRU2ភ្នំពេញ ផ្តល់នូវការបណ្តុះបណ្តាលបុគ្គលិកអំពីវិធីសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត អភិវឌ្ឍស្តង់ដាសមត្ថភាពមន្ទីរពិសោធន៍ និងផ្តល់នូវសេវាធ្វើរោគវិនិច្ឆ័យ និងផ្តល់ព័ត៌មានដោយឥតគិតថ្លៃ។ បច្ចុប្បន្ននេះ ការស្រាវជ្រាវរបស់ NAMRU2 ភ្នំពេញបានពង្រីកពាសពេញតំបន់អាស៊ីភាគអាគ្នេយ៍ដោយរួមមានប្រទេសកម្ពុជា វៀតណាម ឡាវ សឹង្ហបុរី ហ្វ៊ីលីពីន និងថៃ។
ស្វែងយល់បន្ថែមទៀតអំពីអង្គភាពទី 2 ស្រាវជ្រាវវេជ្ជសាស្ត្រនៃទាហានជើងទឹកអាមេរិច