World Health Organization (WHO)
The World Health Organization (WHO) is the directing and coordinating authority for health within the United Nations system. It is responsible for providing leadership on global health matters, shaping the health research agenda, setting norms and standards,articulating evidence-based policy options, providing technical support to countries and monitoring and assessing health trends.
WHO has been supporting the development of the laboratory system in Cambodia, including establishment and strengthening of the NMMLN. Accurate, reliable, and timely laboratory results are required to support medical diagnoses and monitor patient treatment, for the surveillance and control of diseases of public health importance, and to provide an early warning of disease outbreaks.
Learn more on the World Health Organization
អង្គការសុខភាពពិភពលោក (WHO)
អង្គការសុខភាពពិភពលោក (WHO) គឺជាអាជ្ញាធរគ្រប់គ្រងនិងសម្របសម្រួលវិស័យសុខភាពនៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ អង្គការនេះទទួលខុសត្រូវផ្តល់នូវ ការដឹកនាំការងារសុខភាពសកល កំណត់របៀបវារៈស្រាវជ្រាវសុខភាព កំណត់បទដ្ឋាន ទំនាក់ទំនងផ្សព្វផ្សាយគោលនយោបាយដោយផ្អែកលើភស្ថុតាង ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសផ្សេងៗព្រមទាំងត្រួតពិនិត្យនិងវាយតម្លៃនិន្នាការសុខភាព។
អង្គការសុខភាពពិភពលោកបាន និង កំពុងគាំទ្រការអភិវឌ្ឍប្រព័ន្ធមន្ទីរពិសោធន៍នៅកម្ពុជារួមបញ្ចូលទាំងការបង្កើតនិងពង្រឹងបណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិ។ លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវ អាចទុកចិត្តបាន និងទាន់ពេលវេលាគឺជាតម្រូវការដើម្បីគាំទ្រការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ និងការពិនិត្យតាមដានដំណើរការព្យាបាលអ្នកជំងឺ ក៏ជាតម្រូវការសម្រាប់ការសិក្សាអង្កេតនិងគ្រប់គ្រងជំងឺ ដែលសំខាន់ចំពោះសុខភាពសាធារណៈ ព្រមទាំងជាតម្រូវការដើម្បីផ្តល់នូវការក្រើនរំលឹកជាមុនអំពីការផ្ទុះឡើងនៃជំងឺ។