CamLabNetwork
The Ministry of Health of Cambodia would like to introduce the Cambodian Laboratory (CamLab) Network - an online network dedicated to the members of the National Medical Microbiology Laboratory Network in Cambodia.
The CamLab Network website will be used to share information among clinical laboratories, communicate opportunities to improve laboratory diagnostics, establish a network of laboratorians in Cambodia, and connect them to laboratory professionals around the world. In addition, the CamLab Network website will be used to promote the services provided by the Bureau of Medical Laboratory Services (BMLS) in the Ministry of Health (MoH), and support implementation of the National Policy for National Laboratory Services and the National Strategic Plan for Medical Laboratory Services (2010-2015). The CamLab Network website will also be used by partners working in collaboration with the MoH to share technical information and training opportunities aimed at strengthening the laboratory system in Cambodia. Developing effective interventions to strengthen the laboratory system also requires learning from the experience in other countries. The CamLab Network website will link the NMMLN of Cambodia to other regional and global laboratory networks.
Laboratory System in Cambodia
To provide a focal point for development and management of laboratory services in Cambodia, the Ministry of Health (MoH) established the Bureau of Medical Laboratory Services (BMLS) in December 2008. With assistance from the Laboratory Sub-Technical Working Group for Blood Safety and Laboratory Services, and other stakeholders, a National Policy for Medical Laboratory Services was developed and endorsed by the MoH on September 2009. Soon afterwards, a National Strategic Plan for Medical Laboratory Services (2010-2015) was finalized and approved by the MoH in February 2010.
The National Medical Microbiology Laboratory Network of Cambodia (NMMLN) was created in 2012 to support the integrated development of the national laboratory system in Cambodia. The NMMLN will be supported by the CamLab Network website which will be hosted on GLOBE (Global Link for Online Biomedical Expertise). This website was developed for the MoH and will be managed by the BMLS.
Download CamLab charter [32Kb PDF]
បណ្តាញមន្ទីរពិសោធន៍កម្ពុជា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមណែនាំបណ្តាញមន្ទីរពិសោធន៍ កម្ពុជា CamLab Network ដែលជាបណ្តាញនៅលើអ៊ីនធើនែត មានគោលបំណងបម្រើជូនសមាជិកនៃបណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជា។
គេហទំព័រ CamLab Network នឹងត្រូវបានប្រើ សម្រាប់ចែករំលែកព័ត៌មានរវាងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឱកាសទំនាក់ទំនង លើកកម្ពស់ការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើលទ្ធផលមន្ទីរពិសោធន៍ បង្កើតបណ្តាញមន្ទីរពិសោធន៍មួយនៅកម្ពុជា នឹងភ្ជាប់ទំនាក់ទំនង រវាង បណ្តាញនេះជាមួយអ្នកជំនាញមន្ទីរពិសោធន៍ពាសពេញពិភពលោក។ លើសពីនេះទៅទៀត គេហទំព័ររបស់ CamLab Network នឹងត្រូវបានប្រើដើម្បីផ្សព្វផ្សាយអំពីសេវាដែលផ្តល់ដោយការិយាល័យ សម្រាប់សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (BMLS) នៃក្រសួងសុខាភិបាល និងគាំទ្រការអនុវត្តគោលនយោបាយថ្នាក់ជាតិសម្រាប់សេវាមន្ទីរពិសោធន៍ជាតិ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (2010 – 2015)។ គេហទំព័ររបស់ CamLab Network ក៏នឹងត្រូវបានប្រើប្រាស់ដោយដៃគូសហការជាមួយក្រសួងសុខាភិបាលដើម្បីចែករំលែកព័ត៌មានបច្ចេកទេសនិងឱកាសទទួលវគ្គបំប៉នដែលមានគោលបំណងពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍នៅកម្ពុជា។ ការកសាងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ក៏ទាមទារការរៀនសូត្រតាមគំរូបទពិសោធន៍របស់ប្រទេសផ្សេងៗទៀតដែរ។ គេហទំព័ររបស់ CamLab Network នឹងភ្ជាប់ទំនាក់ទំនងរវាងបណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជាជាមួយបណ្តាញមន្ទីរពិសោធន៍ប្រចាំតំបន់និងលំដាប់ពិភពលោកផ្សេងៗទៀត។
ប្រព័ន្ធមន្ទីរពិសោធន៍នៅកម្ពុជា
ដើម្បីបង្កើតជាការិយាល័យតំណាងសម្រាប់អភិវឌ្ឍនិងគ្រប់គ្រងសេវាមន្ទីរពិសោធន៍នៅកម្ពុជា ក្រសួងសុខាភិបាលបានបង្កើតការិយាល័យសម្រាប់សេវាមន្ទីរពិសោធន៍នៅខែធ្នូឆ្នាំ2008។ ដោយមានជំនួយពីក្រុមការងាររងបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់សុវត្ថិភាពឈាមនិងសេវាមន្ទីរពិសោធន៍ និងដៃគូផ្សេងៗទៀត គោលនយោបាយថ្នាក់ជាតិមួយសម្រាប់សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ត្រូវបានបង្កើតឡើងដោយអនុឡោមតាមក្រសួងសុខាភិបាលនៅខែកញ្ញាឆ្នាំ2009។ ក្រោយមកមិនយូរប៉ុន្មាន ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់សេវាមន្ទីរពិសោធន៍ (2010-2015) ត្រូវបានធ្វើចប់រួចរាល់និងអនុម័តដោយក្រសួងសុខាភិបាលក្នុងខែកុម្ភៈឆ្នាំ2010។
បណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012 ដើម្បីគាំទ្រការអភិវឌ្ឍន៍បញ្ចូលគ្នានៃប្រព័ន្ធមន្ទីរពិសោធន៍ជាតិនៃកម្ពុជា។ បណ្តាញមន្ទីរពិសោធន៍មីក្រុបវិទ្យាវេជ្ជសាស្ត្រជាតិនៃកម្ពុជានឹងត្រូវបានគាំទ្រដោយ គេហទំព័រ CamLab Network ដែលនឹងត្រូវបានបង្ហោះនៅលើ Globe (ប្រព័ន្ធគេហទំព័រសកល Link សម្រាប់ជំនាញ ជីវវេជ្ជសាស្ត្រ)។ គេហទំព័រនេះត្រូវបានបង្កើតឡើងសម្រាប់ក្រសួងសុខាភិបាលនិងត្រូវបានគ្រប់គ្រងដោយការិយាល័យសម្រាប់សេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។